ការងារកសិកម្មជាការងារដែលមានការកើតឡើងនូវឧបទ្ទវហេតុបាត់បង់ជីវិតជាច្រើនករណី បើប្រៀបធៀបទៅនឹងការងារក្នុងវិស័យផ្សេងទៀត ដោយចំនួនអ្នកស្លាប់មានស្ទើរតែស្មើនឹងចំនួននៅក្នុងវិស័យសំណង់ ដូច្នេះ បើយើងគិតអំពីចំនួនសរុបនៃអ្នកកំពុងបំពេញការងារ វាជាការងារដែលមានគ្រោះថ្នាក់ខ្លាំងណាស់ !

លក្ខណៈពិសេសចំនួន4នៃឧបទ្ទវហេតុដោយសារម៉ាស៊ីនកាត់ស្មៅ

①ឧបទ្ទវហេតុដែលបណ្ដាលមកពីការរអិលឬដួលនៅទីទួលឬជម្រាល

・នៅទីទួលឬជម្រាលគឺមានលក្ខណៈងាយនឹងរអិល → ការបង្កើតជាថ្នាក់ជាន់ ការពាក់ស្បែកជើងមានក្រឡានៅបាត

②ឧបទ្ទវហេតុដែលបណ្ដាលមកពីកាំបិតវិល (ប៉ះពាល់ផ្ទាល់ឬហោះខ្ទាតត្រូវ)

・ការប្លោងមកវិញ ឬ ការហោះខ្ទាតនៃកម្ទេចថ្មឬកម្ទេចវត្ថុ → ចាត់វិធានការការពារម៉ត់ចត់ មិនដោះរបាំងការពារវត្ថុខ្ទាត

③ឧបទ្ទវហេតុដែលអាចបង្កាបានតាមរយៈការត្រួតពិនិត្យបរិស្ថានទុកជាមុន

・បង្គោលឬកំប៉ុងទទេជាដើមដែលលាក់ពួននៅក្នុងវាលស្មៅ → ធ្វើការត្រួតពិនិត្យ ទោះជាទីកន្លែងដែលអ្នកធ្លាប់ធ្វើការជាទម្លាប់ហើយក៏ដោយ

④ឧបទ្ទវហេតុដែលកើតឡើងដោយសារមិនពន្លត់ម៉ាស៊ីន

・ព្យាយាមយកស្មៅដែលជាប់ស្ទះចេញជាដើមដោយមិនបញ្ឈប់ម៉ាស៊ីនជាមុនសិន → ពន្លត់ម៉ាស៊ីនរួចរាល់ស្រួលបួលសិន

ទីទួលដែលងាយនឹងរអិល ប៉ុន្តែ គេបានបង្កើតជាកន្លែងសម្រាប់ដើរឬផ្លូវតូចនៅតាមជម្រាល។

(ចំណុចកែលម្អ)

ដើម្បីកែលម្អជម្រាលទាំងមូល ចាំបាច់ត្រូវការធ្វើការងារការដ្ឋានធំដុំ ដូច្នេះ បច្ចុប្បន្ននេះជាក់ស្ដែងគឺគេបង្កើតជាថ្នាក់ជាន់នៅតាមជម្រាលដែលវែង។

(ឧទាហរណ៍នៃការកែលម្អ) ការបង្កើតជាថ្នាក់ជាន់

<ករណីមួយនៅខេត្តតុយ៉ាម៉ា>

ការបង្កើតជាថ្នាក់ជាន់ដោយសកម្មភាពចម្បងពីសមាគមកសិកម្មក្នុងស្រុកនិងទទួលបានការសហការពីរដ្ឋបាលនិងស្ថាប័នពាក់ព័ន្ធ។

ប្រើប្រាស់អោយបានត្រឹមត្រូវដោយបំពាក់ឧបករណ៍សុវត្ថិភាពដូចជារបាំងការពារវត្ថុខ្ទាតជាដើម។

(ចំណុចកែលម្អ)

ឧបករណ៍សុវត្ថិភាព រួមមាន របាំងការពារវត្ថុខ្ទាត ឧបករណ៍របូតចេញដោយស្វ័យប្រវត្តិនៅពេលអាសន្ន កុងតាក់បញ្ឈប់ ប្រព័ន្ធនៃដំណើរការម៉ាស៊ីននៅពេលកាន់ជាប់ប៉ុណ្ណោះ ជាដើម ហើយការប្រើប្រាស់ឧបករណ៍ទាំងនេះអោយបានត្រឹមត្រូវគឺមានសារៈសំខាន់ណាស់។

(ចំណុចបន្ថែម)

ការពិនិត្យអោយច្បាស់ថាកាំបិតស្ថិតនៅជាប់ល្អនៅមុនពេលប្រើម៉ាស៊ីនកាត់ស្មៅ និង ការអនុវត្តការត្រួតពិនិត្យមុខងាររបស់ម៉ាស៊ីនជាប្រចាំ គឺជាមូលដ្ឋានគ្រឹះសម្រាប់ពេលធ្វើការងារដោយប្រើម៉ាស៊ីន។

ឧបទ្ទវហេតុបាត់បង់ជីវិតដោយសារម៉ាស៊ីនត្រាក់ទ័រ

ក្នុងចំណោមឧបទ្ទវហេតុបាត់បង់ជីវិតនៅក្នុងការងារកសិកម្មដែលកើតឡើងនៅឆ្នាំ2014 ឧបទ្ទវហេតុបាត់បង់ជីវិតដោយសារម៉ាស៊ីនត្រាក់ទ័រមាន27%។

ឧបទ្ទវហេតុដោយសារម៉ាស៊ីនត្រាក់ទ័រជិត80ភាគរយជាឧបទ្ទវហេតុនៃការដួលឬធ្លាក់នៅក្នុងកសិដ្ឋានឬនៅផ្លូវថ្នល់។

ប្រើប្រាស់ម៉ាស៊ីនត្រាក់ទ័រដែលមានបំពាក់ដំបូលនិងទម្រង់ការពារសុវត្ថិភាព។

(ចំណុចកែលម្អ)

យើងនាំគ្នាស្វែងយល់អំពីស្ថានភាពបច្ចុប្បន្ននៃឧបទ្ទវហេតុនៅក្នុងការងារកសិកម្ម ដើម្បីចាត់វិធានការប្រកបដោយភាពសកម្ម។

ដើម្បីបង្កើនប្រសិទ្ធិភាពនៃដំបូលនិងទម្រង់ការពារសុវត្ថិភាព យើងត្រូវពាក់ខ្សែក្រវាត់!

ក្រោយបញ្ចប់ការងារ ត្រូវពិនិត្យការភ្ជាប់ហ្វ្រាំងត្រឹមត្រូវរួចរាល់សិន មុននឹងចាកចេញពីកសិដ្ឋាន។

(ចំណុចកែលម្អ)

ពិនិត្យខ្លឹមសារនៅក្នុងបរិយាយប័ណ្ណនិងទទួលការពន្យល់នៅតាមហាងលក់ជាដើម ដោយស្វែងយល់អំពីលក្ខណៈពិសេសនៃម៉ាស៊ីតត្រាក់ទ័រដែលខុសពីរថយន្តទូទៅ ដើម្បីយល់ដឹងអំពីចំណេះដឹងនៃការបើកបរនិងដំណើរការម៉ាស៊ីនប្រកបដោយសុវត្ថិភាពនិងប្រសិទ្ធិភាព។

(ចំណុចបន្ថែម)

①ម៉ាស៊ីនត្រាក់ទ័រជំនាន់ថ្មីមានបំពាក់នូវឧបករណ៍ទប់ស្កាត់ការជាប់ហ្វ្រាំងម្ខាង

②សម្រួលកម្រិតមុនហ្វ្រាំងស៊ី!

នៅក្នុងវិស័យឧស្សាហកម្មបសុសត្វ ក្រៅពីឧបទ្ទវហេតុដែលបណ្កាលមកពីម៉ាស៊ីនដែលប្រើនៅពេលធ្វើការងារ ក៏នៅមានឧបទ្ទវហេតុដែលកើតឡើងដោយសារសកម្មភាពហួសពីការស្មានទុករបស់សត្វគោនៅពេលច្របាច់ទឹកដោះគោឬនៅពេលបញ្ចេញទំនិញជាដើម។

លក្ខណៈពិសេសនៃឧបទ្ទវហេតុដោយសារម៉ាស៊ីនប្រមូលផល(ម៉ាស៊ីនច្រូតកាត់)អំពៅ

1. ឧបទ្ទវហេតុដែលបណ្ដាលមកពីការក្រឡាប់ម៉ាស៊ីតច្រូតកាត់នៅទីទួល

●ត្រូវប្រុងប្រយ័ត្ននៅពេលផ្លាស់ទីនៅលើទីទួល និង ត្រូវពិនិត្យមើលបរិវេណជុំវិញជានិច្ច

2. ឧបទ្ទវហេតុដែលបណ្ដាលមកពីការប៉ះទង្គិចជាមួយនឹងអ្នកជំនួយការដែលប្រាប់អំពីចំណុចខ្វាក់នៅពេលបញ្ជាម៉ាស៊ីនច្រូតកាត់ ឬ ដោយសារការរមួលសម្លៀកបំពាក់ចូលក្នុងម៉ាស៊ីនជាដើម

●ការពិនិត្យបរិវេណជុំវិញអោយបានម៉ត់ចត់ ការប្រាស្រ័យទាក់ទងគ្នាអោយបានគ្រប់គ្រាន់ ការប្រើប្រាស់សម្លៀកបំពាក់អោយបានសមស្រប ។ល។

3. ឧបទ្ទវហេតុអគ្គិភ័យដោយសារការធ្វេសប្រហែលចំពោះការថែរក្សានិងការត្រួតពិនិត្យម៉ាស៊ីនជាដើម

●ការត្រួតពិនិត្យទៅលើភាពចាស់រិចរឹលនៃសម្ភារៈនិងទៅលើប្រព័ន្ធអគ្កិសនី

4. ឧបទ្ទវហេតុដែលកើតឡើងនៅពេលធ្វើការងារទាក់ទងនឹងការប្រមូលផល

●ចាំបាច់ត្រូវប្រុងប្រយ័ត្ននៅពេលធ្វើការងារទាក់ទងនឹងការប្រមូលផលដែលប្រើម៉ាស៊ីនធុនធ្ងន់ដូចជាការទុកដាក់ទំនិញទៅលើត្រាក់ទ័រនៅក្រោយពេលប្រមូលផលជាដើម។

《អំពីវិធានការទប់ស្កាត់ឧបទ្ទវហេតុ》

មូលហេតុនៃឧបទ្ទវហេតុដោយសារម៉ាស៊ីនច្រូតកាត់មានច្រើន គឺរួមមាន មូលហេតុដោយសារបរិស្ថាន មូលហេតុដោយសារម៉ាស៊ីន មូលហេតុដោយសារមនុស្សជាដើម ហើយការស្វែងយល់អំពីមូលហេតុនៃឧបទ្ទវហេតុ និងរួមគ្នាអនុវត្តវិធានការអោយបានគ្រប់គ្រាន់ពីអ្នកធ្វើការងារគ្រប់គ្នា គឺអាចបង្កាឧបទ្ទវហេតុមិនអោយកើតឡើងបាន។

《អំពីវិធានការជាក់ស្ដែង》

①នៅពេលប្រមូលផលដំណាំអំពៅ ត្រូវធ្វើការងារក្នុងសម្លៀកបំពាក់សមស្រប។

②នៅពេលត្រួតពិនិត្យនិងសម្អាតម៉ាស៊ីន ដាច់ខាតត្រូវពន្លត់ម៉ាស៊ីននោះជាមុនសិន។

③នៅពេលប្រមូលផល ត្រូវចាត់តាំងអោយមានអ្នកជំនួយការ ដើម្បីដឹងថាគ្មានមនុស្សស្ថិតនៅក្នុងបរិវេណនោះទេ។

④ធ្វើការណែនាំអំពីសុវត្ថិភាពទៅដល់អ្នកជំនួយការដែលមានបទពិសោធន៍តិច។

⑤អ្នកបញ្ជាម៉ាស៊ីននិងអ្នកជំនួយការ ត្រូវរៀបចំអោយបានត្រឹមត្រូវមុននឹងចាប់ផ្ដើមការងារប្រមូលផល ហើយក៏ត្រូវប្រាស្រ័យទាក់ទងគ្នាអោយបានគ្រប់គ្រាន់នៅពេលកំពុងធ្វើការងារប្រមូលផលផងដែរ។

ម្យ៉ាងទៀត អ្នកជំនួយការត្រូវប្រយ័ត្នកុំអោយស្ថិតនៅត្រង់ចំណុចខ្វាក់នៃម៉ាស៊ីនច្រូតកាត់។

⑥ដើម្បីកុំអោយកើតមានឧបទ្ទវហេតុអគ្គិភ័យនៃម៉ាស៊ីនច្រូតកាត់ ត្រូវធ្វើការសម្អាតគ្រឿងម៉ាស៊ីនជានិច្ចនៅក្រោយពេលធ្វើការងារប្រមូលផលរួចរាល់។

ម្យ៉ាងទៀត នៅពេលធ្វើការងារប្រមូលផល ក៏ត្រូវពិចារណាអំពីទិសខ្យល់ជាដើមផងដែរ។

⑦ចាត់វិធានការដូចជាបំពាក់ឧបករណ៍ពន្លត់អគ្គិភ័យលក្ខណៈស្វ័យប្រវត្តិ ដោយស្មានទុកជាមុនអំពីការកើតឡើងនៃអគ្គិភ័យ។

⑧នៅពេលធ្វើបន្លាស់ទីម៉ាស៊ីនច្រូតកាត់ឬទម្លាក់ទំនិញនៅលើទីទួល ត្រូវប្រុងប្រយ័ត្នចំពោះឧបទ្ទវហេតុក្រឡាប់ជាដើម។

មានការរាយការណ៍ច្រើនអំពីឧបទ្ទវហេតុដូចនេះ !

 • នៅក្នុងពេលធ្វើការសម្អាតរោងសត្វឬនៅក្នុងពេលធ្វើបន្លាស់ទីសត្វគោ ត្រូវគោជុលធ្វើអោយដួលនិងបាក់ឆ្អឹង
 • នៅក្នុងពេលច្របាច់ទឹកដោះ សត្វគោចាប់ផ្ដើមក្រេវក្រោធភ្លាមៗហើយដួលធ្វើអោយរងរបួស
 • រងរបួសមុតដៃដោយម៉ាស៊ីនកាត់ នៅពេលកំពុងសម្អាតផ្នែកខាងក្នុងនៃឧបករណ៍លាយTMR
 • នៅក្នុងពេលត្រួតពិនិត្យម៉ាស៊ីនសម្អាតកាកសំណល់ ក្រុមគ្រួសារច្រឡំបើកកុងតាក់ ធ្វើអោយដាច់ម្រាមដៃ

ដើម្បីបង្កាឧបទ្ទវហេតុជាមុន…

 • មិនត្រូវធ្វើសកម្មភាពភ្លាមៗធ្វើអោយសត្វគោភ័យ ហើយត្រូវចាត់វិធានការការពារសុវត្ថិភាពដូចជាពាក់មួកសុវត្ថិភាពឬស្បែកជើងសុវត្ថិភាព។
 • ម្យ៉ាងទៀត នៅពេលដែលសត្វគោកំពុងក្រេវក្រោធ ត្រូវរង់ចាំរហូតដល់សត្វស្ងប់អារម្មណ៍មកវិញសិន។
 • នៅពេលធ្វើការត្រួតពិនិត្យម៉ាស៊ីនជាដើម ត្រូវប្រើប្រាស់ “ផ្លាកបង្ហាញសុំអោយប្រុងប្រយ័ត្ន”  ដើម្បីប្រាប់ដំណឹងដល់អ្នកដទៃថាកំពុងធ្វើការងារទៅលើម៉ាស៊ីននោះ។
 • ចែករំលែកនូវ”បទពិសោធន៍អំពីកំហុសឆ្គង”ក្នុងចំណោមអ្នកធ្វើការងាររួមគ្នាឬក្នុងចំណោមម្ចាស់កសិកម្មបសុសត្វក្នុងតំបន់។

ចំណុចត្រូវចងចាំនៅពេលធ្វើការងារនៅលើទីខ្ពស់ឬទីកន្លែងបិទជិទដូចជាអាងចំណីសត្វឬឃ្លាំងស្តុកផ្សេងៗ។

នៅទីកន្លែងដែលងាយនឹងកើតមានឧបទ្ទវហេតុដួលធ្លាក់…

 • ត្រូវប្រើមួកសុវត្ថិភាព ខ្សែក្រវាត់សុវត្ថិភាព ឬ សំណាញ់ការពារជីវិតជានិច្ច
 • ត្រូវសម្អាតដីភក់ដែលជាប់នៅស្បែកជើងចេញឬប្រើស្បែកជើងដែលមិនងាយរអិល
 • នៅពេលឡើងចុះ ត្រូវរកវិធីធ្វើអោយដៃទាំងពីរនៅទំនេរដូចជាស្ពាយឥវ៉ាន់នៅលើខ្នងជាដើម

នៅទីកន្លែងបិទជិទដែលអាចមានគ្រោះថ្នាក់ដោយសារខ្វះអុកស៊ីសែនជាដើម…

 • ត្រូវប្រាប់ដំណឹងទៅដល់ក្រុមគ្រួសារជាដើមជាមុនអំពីទីកន្លែងនិងពេលវេលាដែលអ្នកត្រូវធ្វើការងារ
 • មុននឹងចាប់ផ្ដើមការងារ ត្រូវរក្សាអោយមានការផ្លាស់ប្ដូរខ្យល់អាកាសបានគ្រប់គ្រាន់
 • នៅពេលធ្វើការងារ ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាព និង ត្រៀមជណ្ដើរសម្រាប់ដោះខ្លួនទុកជាមុន