ពស់ហាប៊ឹ

នៅខេត្តអូគីណាវ៉ាមានពស់ហាប៊ឹដែលជាប្រភេទពស់មានពិសខ្លាំងរស់នៅ។ នៅឆ្នាំថ្មីៗនេះ អ្នកដែលត្រូវពស់ហាប៊ឹចឹកមានប្រហែល70នាក់ក្នុង1ឆ្នាំ។

នៅឆ្នាំថ្មីៗនេះ មិនមានអ្នកដែលស្លាប់ដោយសាររបួសពីការចឹករបស់ពស់ហាប៊ឹនោះទេ ប៉ុន្តែ មានករណីធ្ងន់ធ្ងរដោយត្រូវសម្រាកពេទ្យរយៈពេលស្ទើរតែ1ខែកើតឡើងប៉ុន្មានករណីផងដែរក្នុង1ឆ្នាំ។

ការចឹកច្រើនកើតនៅក្នុងចំការ ប៉ុន្តែ ក៏មានករណីដែលត្រូវចឹកនៅក្នុងផ្ទះផងដែរ។

ដើម្បីកាត់បន្ថយការរងរបួសដោយពស់ហាប៊ឹចឹក សូមអ្នកយកចិត្តទុកដាក់ទៅលើវិធានការការពារជុំវិញខ្លួនអ្នកពីពស់ហាប៊ឹ។

ពស់ហាប៊ឹ

ពស់សាគីស៊ីម៉ាហាប៊ឹ

ពស់ហ៊ីមេហាប៊ឹ

ពស់តៃវ៉ាន់ហាប៊ឹ។

នៅតំបន់ដីគោកនៃខេត្តអូគីណាវ៉ា មានពស់24ប្រភេទរស់នៅ ហើយពស់ពិសមាន8ប្រភេទ ប៉ុន្តែ នៅក្នុងចំណោមនោះ ប្រភេទដែលផ្ដល់គ្រោះថ្នាក់មានតែ4ប្រភេទប៉ុណ្ណោះ គឺ

ប្រសិនបើត្រូវពស់ចឹក?

①ដំបូង មិនត្រូវស្លន់ស្លោនោះទេ ត្រូវពិនិត្យថាជាពស់ហាប៊ឹឬមិនមែន។

ទោះជាមិនដឹងអំពីប្រភេទរបស់ពស់ក៏ដោយ ប្រសិនបើជាពស់ហាប៊ឹ ជាធម្មតាវានឹងមានស្នាមធ្មេញ2កន្លែង (ពេលខ្លះក៏មាន1កន្លែងឬ3ទៅ4កន្លែង) ហើយមិនទាន់បាន5នាទីផង របួសនោះនឹងហើមហើយឈឺខ្លាំង។

②នៅពេលដឹងថាជាពស់ហាប៊ឹ ត្រូវស្រែកខ្លាំងៗរកជំនួយភ្លាម ដើម្បីសុំអោយគេជួយនាំទៅមន្ទីរពេទ្យ។

ប្រសិនបើអ្នករត់ ពិសនឹងរត់ពេញខ្លួនកាន់តែឆាប់ ដូច្នេះ ត្រូវសុំអោយគេជួយដឹកទៅមន្ទីរពេទ្យដោយប្រើរថយន្តឬដោយដើរយឺតៗ។

③ករណីត្រូវការពេលវេលាច្រើនទម្រាំដល់មន្ទីរពេទ្យ ត្រូវរុំរបួសស្រាលៗក្នុងកម្រិតដែលអាចស៊កម្រាមដៃមួយចូលបាន។

ត្រូវរុំស្រាលៗដោយប្រើក្រណាត់ដែលមានទទឹងធំដូចជាស្បៃឬក្រវាត់កជាដើម នៅផ្នែកដែលស្ថិតនៅជិតបេះដូងជាងកន្លែងដែលត្រូវពស់ចឹក ដើម្បីកាត់បន្ថយចរន្តឈាមហូរនៅទីនោះ។

សូមបន្ធូររៀងរាល់15នាទីម្ដង។

មិនត្រូវប្រើខ្សែឆ្មារជាដើមមកចងបន្តឹងខ្លាំងដាច់ខាត។

ប្រសិនបើអ្នកភ័យហើយចងរឹតខ្លាំងពេក វាធ្វើអោយស្ទះលំហូរឈាម នោះប្រែជាមានប្រសិទ្ធិភាពផ្ទុយទៅវិញ។

*នៅពេលអ្នកត្រូវធ្វើការងារនៅកន្លែងឆ្ងាយពីស្ថាប័នផ្ដល់សេវាសុខភាពដូចជាតំបន់ចន្លោះភ្នំជាដើម គួររួមគ្នាធ្វើដោយមនុស្សច្រើននាក់តាមដែលអាចធ្វើទៅបាន។

គួរពិនិត្យទុកមុនថារលកសញ្ញារបស់ទូរស័ព្ទដៃអាចឆ្លងឆ្លើយបានដែរឬទេ ដើម្បីត្រៀមសម្រាប់ពេលមានអាសន្ន។

*អ្នកមិនត្រូវប្រើថ្នាំបំបាត់ការឈឺចាប់ឬគ្រឿងស្រវឹងដើម្បីបន្លប់អាការៈឈឺចាប់ឬអារម្មណ៍នោះទេ។

លក្ខណៈពិសេសនៃពស់ដែលរស់នៅលើកោះកណ្ដាលនៃខេត្តអូគីណាវ៉ា

ជីវិតរស់នៅរបស់ពស់ហាប៊ឹ

សកម្មភាពរបស់ពស់ហាប៊ឹ

ពស់ហាប៊ឹជាសត្វដែលមានសកម្មភាពនៅពេលយប់ ដូច្នេះ នៅពេលថ្ងៃវាតែងតែសម្ងំលាក់ខ្លួននៅក្នុងរន្ធជាដើម ហើយមានសកម្មភាពនៅពេលមេឃចាប់ផ្ដើមងងឹតបន្តិច។

កន្លែងដែលមានពស់ហាប៊ឹស្ថិតនៅ

ពស់ហាប៊ឹភាគច្រើនរស់នៅក្នុងព្រៃតូចនិងក្នុងវាលស្មៅ ប៉ុន្តែ វាក៏អាចមាននៅតាមសួនសាធារណៈតូចៗនៅទីប្រជុំជនជាដើមផងដែរ។

អ្នកគួរចងចាំថាអោយតែមានផ្ទះសម្រាប់សម្ងំលាក់ខ្លួននិងចំណី(ប្រភេទសត្វកណ្ដុរ) នោះអាចនឹងមានពស់ហាប៊ឹស្ថិតនៅហើយ។

ចលនារបស់ពស់ហាប៊ឹ

នៅពេលប្រយុទ្ធ ពស់ហាប៊ឹនឹងបង្កោងដងខ្លួនផ្នែកខាងលើរបស់វាចេញជារាងអក្សរS។

ផ្នែកដែលកោងនោះនឹងលាតត្រង់មកវិញយ៉ាងឆាប់រហ័សដើម្បីចឹកសត្រូវ។

ពស់នេះមិនហក់ទេ។

ចម្ងាយអតិបរមាដែលវាអាចចឹកបានគឺ2/3នៃដងខ្លួនទាំងមូល ដូច្នេះ អ្នកអាចមានសុវត្ថិភាពប្រសិនបើអ្នកស្ថិតនៅឃ្លាតឆ្ងាយពីវាក្នុងចម្ងាយលើសពីនោះ។

ត្រូវប្រយ័ត្ននៅពេលដើរកំសាន្តនៅតំបន់ភ្នំជ្រៅ

ក្នុងចំណោមហេតុការណ៍រងរបួសចឹកដោយពស់ហាប៊ឹ ការកើតឡើងនៅក្នុងព្រៃភ្នំមានភាគតិចគឺត្រឹមតែប្រមាណ5%នៃហេតុការណ៍ទាំងអស់ប៉ុណ្ណោះ។ ប៉ុន្តែ ប្រសិនបើអ្នកត្រូវពស់ចឹកនៅតំបន់ភ្នំជ្រៅ អ្នកត្រូវការពេលវេលាច្រើនទម្រាំអាចទទួលការព្យាបាលនៅមន្ទីរពេទ្យបាន ដូច្នេះ ត្រូវប្រុងប្រយ័ត្នជាពិសេសចំពោះចំណុចនេះ។

ពស់ហាប៊ឹក៏ពូកែឡើងដើមឈើនិងហែលទឹកផងដែរ។

សូមអ្នកប្រុងប្រយ័ត្ននៅលើដើមឈើផងដែរ។

ប្រយ័ត្នចំពោះពស់ហាប៊ឹ ! ចាត់វិធានការដើម្បីការរស់នៅដោយស្ងប់ចិត្ត