សត្វសមុទ្រគ្រោះថ្នាក់

នៅខេត្តអូគីណាវ៉ា ជារៀងរាល់ឆ្នាំមានការរាយការណ៍ចំនួនប្រហែល300ករណីអំពីការរងគ្រោះដោយសារភាវរស់ក្នុងសមុទ្រដែលមានគ្រោះថ្នាក់។

សូមអ្នកស្វែងយល់នូវចំណេះដឹងដែលត្រឹមត្រូវអំពីភាវរស់ក្នុងសមុទ្រដែលមានគ្រោះថ្នាក់និងវិធីសង្គ្រោះបន្ទាន់នៅពេលរងរបួស។

មីណុកាសាហ្កុ・អុកុហ្សិ・អុនិហ៊ីតុដិ・ហ្កាំងហ្កាសិ

មីណុកាសាហ្កុ

មានចលនាយឺតៗ ហើយមិនសូវគេចទេទោះជាមនុស្សទៅជិតក៏ដោយ។

នៅពេលភ័យ វានឹងបញ្ឈរព្រុយនៅលើខ្នងដើម្បីគម្រាម។ ព្រុយនៅលើខ្នង ពោះ និង កន្ទុយរបស់វាគឺមានពិស។

អុកុហ្សិ
ព្រុយនៅលើខ្នងមានថង់ដែលផ្ទុកជាតិពិស។ ឆ្អឹងនៃព្រុយខ្នងរឹងខ្លាំងណាស់រហូតដល់អាចចាក់ទម្លុះបាតស្បែកជើងធ្វើពីជ័រជាដើមបាន។

អុនិហ៊ីតុដិ

វារស់នៅលើផ្កាថ្ម វាល្បីដោយសារតែវាអាចស៊ីផ្កាថ្មធ្វើអោយរិចរឹលបាន។ ខ្លួនវាមានអង្កត់ផ្ចិតប្រវែង30cm និងមានដៃដែលមានបន្លាស្រួចៗចំនួន10~17ដើម។

ហ្កាំងហ្កាសិ

បន្លារបស់វាងាយបាក់ ហើយបន្លាដែលបាក់នោះអាចជាប់នៅក្នុងរាងកាយយើង ដូច្នេះ ត្រូវទៅមន្ទីរពេទ្យដើម្បីទទួលការពិនិត្យ។

វិធីសង្គ្រោះបន្ទាន់

ដកបន្លាធំៗដែលមើលនឹងភ្នែកឃើញចេញ រួចត្រាំនៅក្នុងទឹកក្ដៅឧណ្ណៗដែលមានសីតុណ្ហភាព40~45℃។

អាចប្រើថង់ផ្លាស្ទិចច្រកទឹកក្ដៅដើម្បីស្អំនៅកន្លែងឈឺក៏បាន។

*ត្រូវប្រយ័ត្នកុំអោយរលាក។

ពពួកពស់សមុទ្រ・អាំបូយណា

ពពួកពស់សមុទ្រ

ស្ថិតក្នុងជំពូកពស់វែកដែលមានពិសខ្លាំង។

វាអាចទៅជិតអ្នក ហើយអ្នកមិនត្រូវឆលេងជាមួយសត្វនេះទេ។

អាំបូយណា

ជាប្រភេទខ្យងធំដែលមានសម្បកទំហំប្រហែល10cm និង មានលំនាំជាក្រឡាចត្រង្គពណ៌ក្រហមត្នោតនៅលើសម្បក។

វាមានធ្មេញពិស(ធ្មេញអណ្ដាតរឹង)។

វិធីសង្គ្រោះបន្ទាន់

សម្អាតមុខរបួស និង បញ្ជូនទៅកាន់មន្ទីរពេទ្យជាប្រញាប់។

កាស៊ុអុណុអិបុស៊ី・អ៊ុងបាឈីអ៊ីសុហ្គីងឆាគឹ

កាស៊ុអុណុអិបុស៊ី

នៅថ្ងៃដែលមានខ្យល់បក់ខ្លាំង វាអាចនឹងត្រូវបោករុញទៅលើច្រាំងសមុទ្រ។

វាមានថង់អណ្ដែតពណ៌ខៀវ(ថង់ពពុះខ្យល់)ដែលអណ្ដែតនៅលើផ្ទៃទឹក ហើយនៅក្រោមនោះ វាមានដៃវែងមួយចំនួនដែលយារធ្លាក់ចុះមកក្រោម។

អ៊ុងបាឈីអ៊ីសុហ្គីងឆាគឹ

វាមានពិសខ្លាំងណាស់។ រោគសញ្ញាដោយសារពិសនោះអាចនឹងអូសបន្លាយយូរ ឬ អាចកាន់តែធ្ងន់ធ្ងរទៅៗ ដូច្នេះ ប្រសិនបើអ្នករងរបួសដោយសារពិសនេះ ត្រូវទទួលការពិនិត្យនៅមន្ទីរពេទ្យ។

វិធីសង្គ្រោះបន្ទាន់

លាងថង់ដែលមានម្ជុលពិសឬដៃរបស់សត្វនេះចេញពីរាងកាយ រួចស្អំអោយត្រជាក់ដោយប្រើទឹកកកឬទឹកត្រជាក់។

*មិនត្រូវប្រើទឹកខ្មេះជាដាច់ខាត។

ហាប៊ឹគឹរ៉ាហ្កិ

ជាប្រភេទចាហួយសមុទ្រដែលកើតឡើងនៅប្រហែលខែឧសភាដល់ខែតុលា។

វាមាននៅស្ទើរគ្រប់តំបន់ទាំងអស់ក្នុងខេត្តអូគីណាវ៉ា។

វាស្ថិតនៅទីកន្លែងដែលមានទឹករាក់ជម្រៅប្រហែល50cm។

ប្រសិនបើត្រូវវាចាក់ អ្នកនឹងមានអាការៈឈឺចាប់ខ្លាំង ហើយអាចកើតមានអាការៈប្រតិកម្មធ្ងន់ធ្ងរ(Shock)។

មកដល់ពេលនេះ មានមនុស្សចំនួន3នាក់ហើយដែលបានបាត់បង់ជីវិត។

ការរងគ្រោះដោយសារសត្វនេះច្រើនកើតឡើងនៅខែកក្កដាដល់ខែកញ្ញា ព្រោះជាខែដែលហាប៊ឹគឹរ៉ាហ្កិធំឡើង។

ដៃរបស់វាប្រើដើម្បីចាប់ចំណី។

មានដៃធំចំនួន4ដុះចេញពីមួករបស់វា ហើយមានដៃតូចរាងជាខ្សែដុះចេញបន្តពីនោះ។

នៅពេលវាធំ មួករបស់វាមានកម្ពស់ចាប់ពី10cmឡើងទៅ។

ដៃដែលអាចលូតនិងរួញមកវិញរបស់វាមានប្រវែងចាប់ពី150cmឡើងទៅក៏មាន។

វិធីសង្គ្រោះបន្ទាន់

នៅពេលត្រូវសត្វនេះចាក់ ត្រូវងើបចេញពីសមុទ្រភ្លាម ហើយប្រញាប់ស្រោចទឹកខ្មេះ(ទឹកខ្មេះសម្រាប់ធ្វើម្ហូប)នៅលើដៃតូចរបស់វាភ្លាម

មិនត្រូវឈ្លីនៅកន្លែងដែលត្រូវចាក់នោះជាដាច់ខាត

ស្រោចទឹកខ្មេះ(ទឹកខ្មេះសម្រាប់ធ្វើម្ហូប)អោយបានច្រើនទៅលើដៃតូចៗទាំងនោះ

ទឹកខ្មេះមានប្រសិទ្ធិភាពទប់ស្កាត់ការបញ្ចេញពិសរបស់វា។

យកដៃចាប់ដកដៃតូចៗដែលនៅជាប់ចេញ

ទៅមន្ទីរពេទ្យ

ប្រសិនបើឈឺ ត្រូវស្អំដោយទឹកកឬទឹកត្រជាក់។

ក្រោយអនុវត្តវិធីសង្គ្រោះបន្ទាន់ ត្រូវរក្សាកន្លែងរបួសអោយស្អាតមានអនាម័យជានិច្ចដើម្បីបង្កាការកើតមានជំងឺឆ្លងដោយសារបាក់តេរី ហើយត្រូវទទួលការពិនិត្យពីវេជ្ជបណ្ឌិត។

ដើម្បីកុំអោយត្រូវសត្វហាប៊ឹគឹរ៉ាហ្កិចាក់…

ហែលនៅក្នុងសំណាញ់ការពារសត្វចាហួយសមុទ្រ

នៅកន្លែងដែលគ្មានសំណាញ់ការពារសត្វចាហួយសមុទ្រ ត្រូវប្រើសម្លៀកបំពាក់ជ្រមុជទឹក អាវយឺតដៃវែង ឬ សម្លៀកបំពាក់ការពារពីខាងក្នុងជាដើម ដើម្បីកាត់បន្ថយផ្នែកចំហរាងកាយរបស់អ្នក។

(ទោះជាត្រូវចាក់ ក៏ម្ជុលពិសមិនចាក់ដល់ស្បែកដែរ)។

*វិធីនេះមិនមែនអាចការពារការរងរបួសបានទាំងស្រុងនោះទេ ប៉ុន្តែ វាអាចកាត់បន្ថយរបួសត្រឹមកម្រិតអប្បបរមាបាន។

ត្រៀមសម្រាប់ពេលត្រូវសត្វចាក់…

ចងចាំវិធីសង្គ្រោះបន្ទាន់ទុកជាមុន

ស្វែងរកមន្ទីរពេទ្យដែលនៅក្បែរនោះទុកជាមុន

យើងនាំគ្នាប្រយ័ត្ន!! ភាវរស់ក្នុងសមុទ្រដែលមានគ្រោះថ្នាក់