មូលដ្ឋានគ្រឹះនៃរបៀបចោលសម្រាម

សម្រាមដែលកើតឡើងក្នុងជីវភាពរស់នៅត្រូវបានប្រមូលនៅតាមភូមិឃុំសង្កាត់នីមួយៗ។

ការប្រមូលសម្រាមត្រូវធ្វើឡើងទៅតាមថ្ងៃដែលកំណត់រួចជាស្រេចនិងទៅតាមប្រភេទសម្រាម។

ការបែងចែកប្រភេទសម្រាមនិងរបៀបចោលសម្រាមមានលក្ខណៈខុសគ្នាទៅតាមតំបន់នីមួយៗ ដូច្នេះ សូមអ្នកពិនិត្យនៅលើខិតប័ណ្ណអំពីរបៀបចោលសម្រាមដែលត្រឹមត្រូវនៅក្នុងតំបន់ដែលអ្នកកំពុងរស់នៅ។

ការចោលសម្រាមខុសឆ្គងអាចបង្កជាបញ្ហាជាមួយនឹងប្រជាពលរដ្ឋដែលរស់នៅជិតខាង ដូច្នេះ សូមអ្នកប្រុងប្រយ័ត្នចំពោះចំណុចនេះ។

ការបែងចែកប្រភេទសម្រាម

របៀបបែងចែកប្រភេទសម្រាមមានលក្ខណៈខុសគ្នាទៅតាមតំបន់ ប៉ុន្តែ របៀបបែងចែកសំខាន់ៗរួមមាន4ប្រភេទ គឺ “សម្រាមដុតឆេះ” “សម្រាមដុតមិនឆេះ” “សម្រាមប្រភពធនធាន” និង “សម្រាមខ្នាតធំ”។

ការហៅប្រភេទសម្រាមក៏អាចខុសគ្នាទៅតាមតំបន់ផងដែរ ដូច្នេះ សូមអ្នកប្រុងប្រយ័ត្ន។

ការចោលសម្រាមខុសច្បាប់

សម្រាមដែលត្រូវបានចោលតាមរបៀបខុសឆ្គងនឹងមិនត្រូវបានប្រមូលយកទៅនោះទេ។

ការចោលសម្រាមខុសពីទីកន្លែងដែលកំណត់រួចស្រេចនឹងត្រូវបានចាត់ទុកថាជា” ការចោលសម្រាមខុសច្បាប់” ហើយនឹងត្រូវពិន័យយ៉ាងតឹងរ៉ឹងទៅតាមច្បាប់។

សូមអ្នកដាច់ខាតកុំចោលសម្រាមខុសច្បាប់អោយសោះ។

ការហាមចំពោះការបោះចោលសម្រាមតាមផ្លូវ

តំបន់មួយចំនួនមានបទបញ្ជាដែលធ្វើការផាកពិន័យចំពោះជនដែលបោះចោលសម្រាមដូចជាកន្ទុយបារីឬកំប៉ុងទទេជាដើមតាមផ្លូវដើរ។

ទោះជាមិនមានបទបញ្ជាក៏ដោយ សូមអ្នកដាច់ខាតកុំចោលសម្រាមតាមផ្លូវអោយសោះ។

ចំពោះសម្រាមដែលកើតមាននៅពេលអ្នកស្ថិតនៅក្រៅផ្ទះ សូមអ្នកបោះចោលសម្រាមទាំងនោះទៅក្នុងធុងសម្រាមឬយកត្រឡប់ទៅផ្ទះវិញ។