អំពីស្ថាប័នផ្ដល់សេវាសុខភាពនៅក្នុងខេត្តអូគីណាវ៉ាដែលអាចប្រើភាសាបរទេសបាន

ប្រទេសជប៉ុនជាប្រទេសដែលមានការរីកចម្រើនផ្នែកវេជ្ជសាស្ត្រ ប៉ុន្តែ ឯកទេសដែលអ្នកអាចទទួលការព្យាបាលបានអាចខុសគ្នាទៅតាមមន្ទីរពេទ្យនីមួយៗ។

នៅតំបន់កោះដាច់ស្រយាលជាដើម អាចមានឯកទេសដែលអ្នកមិនអាចទទួលការព្យាបាលបាន ដូច្នេះ ចំពោះជនបរទេសដែលជាធនធានមនុស្សគាំទ្រវិស័យកសិកម្ម នៅពេលទទួលការព្យាបាលជំងឺនៅមន្ទីរពេទ្យ គួរពិភាក្សាជាមួយនិយោជកជាដើម។

តារាងរាយឈ្មោះស្ថាប័នផ្ដល់សេវាសុខភាពនៅក្នុងខេត្តអូគីណាវ៉ាដែលអាចប្រើភាសាបរទេសបាន ត្រូវបានបង្កើតឡើងនៅលើគេហទំព័រ “នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា” ប៉ុន្តែ មកត្រឹមចុងខែមករាឆ្នាំ2019 នៅមិនទាន់មានស្ថាប័នផ្ដល់សេវាសុខភាពណាដែលអាចទំនាក់ទំនងដោយប្រើភាសាខ្មែរបាននោះទេនៅក្នុងខេត្តនេះ។

ករណីដែលអ្នកត្រូវទទួលការព្យាបាលនៅមន្ទីរពេទ្យ អ្នកគួរពិភាក្សាជាមួយនឹងនិយោជករបស់អ្នកជាដើម ហើយអ្នកអាចប្រើប្រាស់ “ក្រដាសសំណួរច្រើនភាសា” សម្រាប់ទទួលការព្យាបាល។

និយោជកឬក្រុមហ៊ុនផ្នែកកសិកម្មដែលទទួលធនធានមនុស្ស ត្រូវពិចារណាទុកជាមុនដល់ករណីដែលធនធានមនុស្សគាំទ្រវិស័យកសិកម្មជាជនបរទេសអាចនឹងចាំបាច់ត្រូវទទួលការព្យាបាលជំងឺជាបន្ទាន់ ដោយត្រូវប្រមូលព័ត៌មានផ្សេងៗទាក់ទងនឹងឯកទេសនៅមន្ទីរពេទ្យក្បែរនោះឬមន្ទីរពេទ្យសម្រាប់ការសង្គ្រោះបន្ទាន់ ដើម្បីអោយពួកគេអាចទទួលការព្យាបាលពេលណាក៏បានទៅតាមការចាំបាច់ ព្រមទាំងរៀបចំអោយពួកគេអាចប្រើប្រាស់”ក្រដាសសំណួរច្រើនភាសា”បាន។

នៅគេហទំព័រខាងក្រោម មានតារាងនៃស្ថាប័នផ្ដល់សេវាសុខភាពនៅក្នុងខេត្តដែលអាចប្រើភាសាបរទេសបានដូចជាភាសាអង់គ្លេសជាដើម ហើយអ្នកអាចស្វែងរកស្ថាប័នទាំងនោះតាមរយៈឈ្មោះតំបន់ឬឈ្មោះឯកទេសជាដើម ដោយអ្នកអាចចូលទៅកាន់គេហទំព័រនោះតាមរយៈតំណភ្ជាប់ខាងក្រោម។

នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា ស្ថាប័នផ្ដល់សេវាសុខភាពដែលអាចប្រើភាសាបរទេសបាន (មិនមានភាសាខ្មែរទេ)

https://kokusai.oihf.or.jp/medicalinfo/

អំពីក្រដាសសំណួរច្រើនភាសា

ចូលទៅតាមតំណភ្ជាប់ខាងក្រោម អ្នកនឹងអាចប្រើប្រាស់”ក្រដាសសំណួរច្រើនភាសា”ដែលរៀបរៀងដោយ នីតិបុគ្គលNPO ទំនាក់ទំនងអន្តរជាតិហាធីកូណាន់ដៃ រួមជាមួយ នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិទំនាក់ទំនងអន្តរជាតិកាណាហ្កាវ៉ា។

ក្រដាសសំណួរច្រើនភាសា ជាឯកសារដែលបង្កើតឡើងដើម្បីអោយអ្នកជំងឹជាជនបរទេសអាចប្រើភាសាកំណើតរបស់ខ្លួនដើម្បីប្រាប់អំពីរោគសញ្ញារបស់ខ្លួនទៅកាន់គ្រូពេទ្យជាដើមបាន នៅពេលពួកគេមានជំងឺឬរងរបួសនៅក្នុងប្រទេសជប៉ុន ដោយក្រដាសនេះរួមមានការបកប្រែទៅតាមឯកទេសនីមួយៗ ហើយមានភាសាជប៉ុនស្ថិតនៅអមនឹងភាសានីមួយៗផងដែរ។

http://www.kifjp.org/medical/