របៀបជិះរថយន្តក្រុងលេខ1~6 លេខ9 លេខ11~17 និង លេខ105

①ឡើងជិះរថយន្តក្រុង

ឡើងជិះដោយចូលតាមច្រកទ្វារដែលស្ថិតនៅខាងមុខ។

②ដាក់ប្រាក់ចូលទៅក្នុងប្រអប់បង់ថ្លៃជិះ

នៅពេលដាក់ប្រាក់ចូលទៅក្នុងប្រអប់បង់ថ្លៃជិះ អ្នកនឹងមិនអាចទទួលបានប្រាក់អាប់នោះទេ ដូច្នេះ សូមអ្នកប្រុងប្រយ័ត្នចំពោះចំណុចនេះ។

សម្រាប់ការប្ដូរជាប្រាក់រាយ អ្នកមិនអាចប្រើក្រដាសប្រាក់ក្រៅពីក្រដាស1000យេនបានទេ។

③ចុចប៊ូតុងចុះ

ឈ្មោះនៃចំណតរថយន្តក្រុងបន្ទាប់នឹងត្រូវបានប្រកាសនៅក្នុងរថយន្តឬបង្ហាញនៅលើម៉ាស៊ីនបង្ហាញថ្លៃជិះដែលស្ថិតនៅផ្នែកខាងមុខក្នុងរថយន្ត(រថយន្តមួយចំនួនមិនមានម៉ាស៊ីននេះទេ)។

នៅពេលឈ្មោះចំណតរថយន្តក្រុងដែលអ្នកចង់ចុះត្រូវបានប្រកាសឬបង្ហាញនៅលើម៉ាស៊ីន សូមអ្នកចុចប៊ូតុងចុះ។

④ចុះពីរថយន្តក្រុង

ចុះពីរថយន្តតាមច្រកទ្វារដែលស្ថិតនៅខាងក្រោយ។

*រថយន្តក្រុងលេខ105មានតែទ្វារដែលស្ថិតនៅខាងមុខប៉ុណ្ណោះ ដូច្នេះ សូមអ្នកចុះតាមទ្វារខាងមុខរបស់រថយន្តក្រុង។

របៀបជិះរថយន្តក្រុងលេខ8 10 12 និង លេខចាប់ពី20ទៅ

①ឡើងជិះរថយន្តក្រុង

ចំពោះរថយន្តក្រុងលេខ8 10 និង លេខ12 ត្រូវឡើងជិះដោយចូលតាមច្រកទ្វារដែលស្ថិតនៅខាងក្រោយ។

②ទទួលយកសំបុត្រជិះ

សំបុត្រជិះ ជាកូនក្រដាសដែលកត់ត្រានូវលេខនៃចំណតរថយន្តក្រុងដែលអ្នកបានឡើងជិះ ហើយវាចាំបាច់សម្រាប់អ្នកនៅពេលត្រូវពិនិត្យមើលថ្លៃជិះ។

សូមអ្នករក្សាវាទុករហូតដល់ពេលដែលអ្នកត្រូវចុះពីរថយន្តក្រុង ដោយកុំធ្វើអោយបាត់អោយសោះ។

③ចុចប៊ូតុងចុះ

ឈ្មោះនៃចំណតរថយន្តក្រុងបន្ទាប់នឹងត្រូវបានប្រកាសនៅក្នុងរថយន្តឬបង្ហាញនៅលើម៉ាស៊ីនបង្ហាញថ្លៃជិះដែលស្ថិតនៅផ្នែកខាងមុខក្នុងរថយន្ត។

នៅពេលឈ្មោះចំណតរថយន្តក្រុងដែលអ្នកចង់ចុះត្រូវបានប្រកាសឬបង្ហាញនៅលើម៉ាស៊ីន សូមអ្នកចុចប៊ូតុងចុះ។

④ពិនិត្យមើលថ្លៃជិះ

នៅក្នុងចំណោមថ្លៃជិះដែលបង្ហាញនៅលើម៉ាស៊ីននៅផ្នែកខាងមុខនៃរថយន្តក្រុង តម្លៃដែលបង្ហាញនៅក្នុងប្រលោះដែលមានលេខដូចគ្នាទៅនឹងលេខនៅលើសំបុត្រជិះរបស់អ្នក គឺជាថ្លៃជិះដែលអ្នកត្រូវបង់។

⑤បង់ថ្លៃជិះ

នៅពេលដាក់ប្រាក់ចូលទៅក្នុងប្រអប់បង់ថ្លៃជិះ អ្នកនឹងមិនអាចទទួលបានប្រាក់អាប់នោះទេ ដូច្នេះ សូមអ្នកប្រុងប្រយ័ត្នចំពោះចំណុចនេះ។

សម្រាប់ការប្ដូរជាប្រាក់រាយ អ្នកមិនអាចប្រើក្រដាសប្រាក់ក្រៅពីក្រដាស1000យេនបានទេ។

⑥ចុះពីរថយន្តក្រុង

ចុះពីរថយន្តតាមច្រកទ្វារដែលស្ថិតនៅខាងមុខ។