អំពីការភៀសខ្លួននៅពេលអាសន្ន

ជាអគារសម្រាប់ភៀសខ្លួនទៅនៅពេលដែលអាចមានគ្រោះថ្នាក់ប្រសិនបើអ្នកស្ថិតនៅក្នុងផ្ទះ ដូចជា នៅពេលមានការកើតឡើងនូវគ្រោះមហន្តរាយណាមួយឬទំនងជានឹងកើតឡើងជាដើម។

ជាទីកន្លែងសម្រាប់ភៀសខ្លួននៅពេលមានគ្រោះថ្នាក់ ដែលអ្នកអាចប្រើប្រាស់ដោយឥតគិតថ្លៃនៅពេលគេហដ្ឋានស្នាក់នៅរបស់អ្នកបានបាក់បែកខូចខាត ហើយអ្នកអាចទទួលបានអាហារនិងភួយដណ្ដប់ រួមទាំងមានបង្គន់សម្រាប់ប្រើប្រាស់ផងដែរ។

ទីកន្លែងដែលត្រូវបានរៀបចំជា”កន្លែងភៀសខ្លួន” ឬហៅថា “ទីកន្លែងសម្រាប់ភៀសខ្លួន” នឹងមានដាក់ស្លាកបង្ហាញដូចក្នុងរូប។

សូមអ្នកចំណាំទីកន្លែងទាំងនោះទុកជាមុន។

ជនបរទេសក៏អាចប្រើប្រាស់”កន្លែងភៀសខ្លួន” ឬហៅថា “ទីកន្លែងសម្រាប់ភៀសខ្លួន” បានផងដែរ ដោយមិនប្រកាន់សញ្ជាតិឬលក្ខណៈសម្បត្តិស្នាក់នៅនោះទេ។

អគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមី

ជាទីកន្លែងភៀសខ្លួនមួយប្រភេទក្នុងទម្រង់ជាអគារសម្រាប់ការភៀសខ្លួនជាបណ្ដោះអាសន្ននៅពេលរលកយក្សស៊ូណាមីបក់បោកមកដល់។

អគារបែបនេះស្ថិតនៅច្រើនក្នុងតំបន់ដែលមានទីខ្ពស់តិច ហើយស្ថាប័នសាធារណៈឬសំណង់អគារគេហដ្ឋានដែលនៅតាមច្រាំងសមុទ្រក៏ត្រូវបានគេចាត់ទុកថាអគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីផងដែរ។

នៅពេលដែលមានការប្រកាសអាសន្នអំពីរលកយក្សស៊ូណាមី សូមអ្នករត់គេចទៅកាន់ដំបូលនៃអគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីភ្លាម។

អគារសម្រាប់ភៀសខ្លួនពីរលកយក្សស៊ូណាមីត្រូវបានសម្គាល់ដោយសញ្ញាដែលបង្ហាញដូចក្នុងរូប។

ប្រភព: នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា កូនសៀវភៅស្ដីពីការទប់ស្កាត់គ្រោះមហន្តរាយ