ការត្រៀមរៀបចំពីប្រចាំថ្ងៃ

យើងមិនដឹងថាតើគ្រោះមហន្តរាយនឹងកើតឡើងនៅពេលណាទេ។

ពីពេលធម្មតាទៅ សូមអ្នករៀបចំវត្ថុដែលត្រូវយកទៅជាមួយនៅពេលមានអាសន្ន ហើយត្រូវចងចាំទុកនូវទីកន្លែងសម្រាប់ភៀសខ្លួន ច្រកផ្លូវសម្រាប់ភៀសខ្លួន និង វិធីទំនាក់ទំនងជាមួយក្រុមគ្រួសារនៅក្រោយពេលភៀសខ្លួន។

ម្យ៉ាងទៀត សូមអ្នកត្រៀមនៅពេលដែលគ្រោះរញ្ជួយដីកើតឡើង ដោយចងចាំទុកថាកន្លែងណានៅក្នុងផ្ទះឬកន្លែងណានៅតាមច្រកផ្លូវសម្រាប់ភៀសខ្លួនដែលអាចនឹងមានគ្រោះថ្នាក់។


ឧទាហរណ៍នៃវត្ថុដែលត្រូវយកទៅជាមួយនៅពេលមានអាសន្ន

・ទឹកសម្រាប់ផឹក (ប្រហែល3Lក្នុង1ថ្ងៃសម្រាប់មនុស្សម្នាក់)

・អាហារសម្រាប់បរិភោគ (អាហារកញ្ចប់ឆ្អិនស្រាប់ អាហារកំប៉ុង នំប៉័ងកំប៉ុង នំស្រួយ ។ល។)

・ថ្នាំពេទ្យ សម្ភារៈប្រើពេលសង្គ្រោះបន្ទាន់

・សម្លៀកបំពាក់ ភួយ

・ពិល វិទ្យុ (ថ្មពិលបម្រុង)

・ទៀន ឈើគូស ដែកកេះ

・កូនកាំបិត ប្រដាប់កាត់កំប៉ុង

・ក្រដាសអនាម័យ ក្រដាសសើម ចាននិងកែវក្រដាស

・សម្ភារៈការពារភ្លៀង ស្រោមដៃមាំ

*សូមអ្នកត្រៀមអាហារនិងសម្ភារៈប្រើប្រាស់សម្រាប់ការរស់នៅដែលជាធម្មតាអាចប្រើបានប្រហែលរយៈពេល1សប្ដាហ៍។

វិធានការសុវត្ថិភាពនៅក្នុងផ្ទះ

・គ្រឿងសង្ហារឹមដែលមានកម្ពស់ខ្ពស់ (ទូសម្លៀកបំពាក់ ទូទឹកកក ទូសៀវភៅជាដើម) ត្រូវភ្ជាប់អោយនឹងដោយប្រើសម្ភារៈទប់ស្កាត់ការដួលរលំ

・ទូរទស្សន៍ត្រូវទុកដាក់នៅទីតាំងទាបតាមដែលអាចធ្វើទៅបាន

・មិនត្រូវទុករបស់របរនៅលើគ្រឿងសង្ហារឹមនោះទេ

・មិនត្រូវទុករបស់របរឬគ្រឿងសង្ហារឹមដែលងាយរលំនៅតាមច្រកទ្វារឬផ្លូវចេញចូលនោះទេ

・មិនត្រូវទុកគ្រឿងសង្ហារឹមដែលធំហើយងាយរលំនៅជុំវិញគ្រែនោះទេ

・ត្រូវបិទបន្ទះការពារការខ្ទាតកម្ទេចកញ្ចក់នៅលើកញ្ចក់នានា

・ចំណាំទុកនូវទីកន្លែងដែលមានសុវត្ថិភាពបំផុតនៅក្នុងផ្ទះ

ព័ត៌មានអំពីការទប់ស្កាត់គ្រោះមហន្តរាយដែលមានប្រយោជន៍នៅពេលមានគ្រោះមហន្តរាយកើតឡើង

①គេហទំព័រប្រមូលផ្ដុំព័ត៌មានអំពីការទប់ស្កាត់គ្រោះមហន្តរាយនៅខេត្តអូគីណាវ៉ា “ហាយសាយ! បូសាយដេប៊ីរឹ”

ជាគេហទំព័រដែលផ្សាយចេញពីខេត្តអូគីណាវ៉ា ដោយរួមមានព័ត៌មានបន្ទាន់និងព័ត៌មានផ្សេងៗជាច្រើនទៀតដែលចាំបាច់នៅពេលមានគ្រោះមហន្តរាយកើតឡើង។

មានជាភាសាជប៉ុន អង់គ្លេស ចិន កូរ៉េខាងត្បូង និង កូរ៉េខាងជើង។
www.bousai.okinawa.jp

②ការផ្ដល់ព័ត៌មានតាមរយៈបណ្ដាញសង្គមហ្វេសប៊ុករបស់មូលនិធិ

មានការបង្ហាញនូវព័ត៌មានដែលបានបញ្ជូនទៅ”មជ្ឈមណ្ឌលគាំទ្រច្រើនភាសា” ដោយទំព័រនេះត្រូវបានបង្កើតឡើងដោយមូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា នៅលើបណ្ដាញសង្គមហ្វេសប៊ុករបស់មូលនិធិ ដោយប្រើភាសាចំនួន4ជាចម្បង រួមមាន ភាសាជប៉ុន អង់គ្លេស ចិន និង ភាសាជប៉ុនងាយៗ។
www.facebook.com/oihf60

③កម្មវិធីទូរស័ព្ទដៃអំពីព័ត៌មានច្រើនភាសាទាក់ទងនឹងជីវភាពរស់នៅ និង ដែលផ្សាយដោយសមាគមអន្តរជាតូបនីយកម្មអាជ្ញាធរ(នីតិបុគ្គលដើម្បីមូលនិធិទូទៅ) (CLAIR)

នៅលើ”កម្មវិធីទូរស័ព្ទដៃអំពីព័ត៌មានច្រើនភាសាទាក់ទងនឹងជីវភាពរស់នៅ”ដែលផ្សាយដោយសមាគមអន្តរជាតូបនីយកម្មអាជ្ញាធរ(នីតិបុគ្គលដើម្បីមូលនិធិទូទៅ) រួមមានការសង្ខេបនូវចំណេះដឹងចាំបាច់ផ្សេងៗសម្រាប់ប្រើប្រាស់នៅពេលមានគ្រោះមហន្តរាយកើតឡើងនិងនៅក្នុងការរស់នៅប្រចាំថ្ងៃ ដោយអ្នកអាចពិនិត្យខ្លឹមសារតាមរយៈទូរស័ព្ទដៃទំនើបរបស់អ្នកបាន។

ប្រភព: នីតិបុគ្គលដើម្បីមូលនិធិនិងប្រយោជន៍សាធារណៈ មូលនិធិសម្រាប់ការបណ្ដុះបណ្ដាលធនធានមនុស្សនិងទំនាក់ទំនងអន្តរជាតិនៃខេត្តអូគីណាវ៉ា កូនសៀវភៅស្ដីពីការទប់ស្កាត់គ្រោះមហន្តរាយ