អំពីជនបរទេសដែលរស់នៅក្នុងខេត្តអូគីណាវ៉ា

គិតត្រឹមខែមិថុនា ឆ្នាំ2018 នៅខេត្តអូគីណាវ៉ាមានជនបរទេសចំនួន16,364នាក់កំពុងរស់នៅនៅទីនោះ។

តាមការបែងចែកទៅតាមសញ្ជាតិ ជនជាតិដែលមានច្រើនជាងគេនោះគឺ សហរដ្ឋអាមេរិចដែលមានចំនួន2,517នាក់ ហើយបន្ទាប់មកទៀត គឺជនជាតិចិនដែលមានចំនួន2,453នាក់។

អំពីជនបរទេសដែលធ្វើការងារនៅក្នុងខេត្តអូគីណាវ៉ា

គិតត្រឹមខែតុលា ឆ្នាំ2018 និយោជិតជាជនបរទេសដែលធ្វើការងារនៅក្នុងខេត្តអូគីណាវ៉ាមានចំនួន8,138នាក់ហើយ ដោយនេះជាចំនួនដែលបានកើនឡើងប្រហែល3ដងក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ។

ក្នុងចំណោមនោះ និយោជិតជាជនបរទេសដែលធ្វើការងារនៅក្នុងវិស័យកសិកម្មមានចំនួន256នាក់ ហើយចំនួននេះនៅតែមានទំនោរកើនឡើងជានិច្ច។

តាមការបែងចែកទៅតាមសញ្ជាតិ ជនជាតិដែលមានច្រើនជាងគេនោះគឺ ជនជាតិនេប៉ាល់ដែលមានចំនួន1,998នាក់ ហើយបន្ទាប់មកទៀត គឺជនជាតិវៀតណាមដែលមានចំនួន1,186នាក់។

និយោជិតជាជនជាតិវៀតណាមបានកើនឡើងប្រហែល8ដងក្នុងរយៈពេល5ឆ្នាំចុងក្រោយនេះ។